អង្គរថាយហ្គឺរ ប្រកួតជាមួយ វិសាខា

ថ្ងៃសៅរ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០២២ កីឡដ្ឋាន ហនុមាន

ក្លិបកីឡាបាល់ទាត់ វិសាខា
របស់យើង បានទទួល ៣ពិន្ទុពេញ សម្រាប់ការប្រកួតដំបូង ក្នុងជុំទី៣ នៃពានរង្វាន់ Cambodian
Premier League 2022 បន្ទាប់ពីយកឈ្នះក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល
៥-២ នៅកីឡដ្ឋានហនុមាន នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ។ 


ជំនួបក្រៅដីនេះ
ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ រកបាន ១គ្រាប់មុន ដោយកីឡាករ Mouzinho នៅនាទី២៣ ។ បន្ទាប់មកពួកយើង បានព្យាយាមវាយបក រហូតរកបាន
៥គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Alisher នៅនាទី៤៥-១, កីឡាករ ទៀត គឹមហេង នៅនាទី៥១, កីឡាករ សារ ទី រកបាន ២គ្រាប់ នៅនាទី៥៥
និងនាទី៧៧ និងខ្សែការពារ Power តែតបញ្ចូលទី នៅនាទី៦២ ។ ចំណែកក្រុមអង្គេរថាយហ្គឺរ
បានបន្ថែម ១គ្រាប់ទៀតប៉ុណ្ណោះ នៅចុងម៉ោង ដោយកីឡាករ Mouzinho ដដែល មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៩០នាទី ដោយពួកយើង​
ទទួលបានជ័យជម្នះក្នុងលទ្ធផល ៥-២ ។

 ជ័យជម្នះនេះ បានធ្វើឲ្យពួកយើង
ឡើងឈរលេខរៀងទី២ បណ្ដោះអាសន្ន ដោយមាន ២៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៥ប្រកួតឈ្នះ ៩
ស្មើ ១ និងចាញ់ ៥ ។ សម្រាប់ប្រកួតបន្ទាប់ ពួកយើង គ្រោងនឹងជួបក្រុមណាហ្គាវើលដ៏
នាថ្ងៃទី២០ ខែសីហាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់ ៕

ចែករំលែកទៅកាន់បណ្តាយសង្គម

ប្រវិត្តការប្រកួតក្រុមទាំងពីរ

Cambodian Premier League 2022

  • 13-08-2022  អង្គរថាយហ្គឺយ 2 - 5  វិសាខា
  • 13-07-2022  វិសាខា 3 - 1  អង្គរថាយហ្គឺយ
  • 05-03-2022  វិសាខា 3 - 1  អង្គរថាយហ្គឺយ

Cambodian League Cup 2022

  • 15-05-2022  វិសាខា 6 - 1  អង្គរថាយហ្គឺយ

Metfone Cambodian League 2020-2021

  • 03-11-2021  អង្គរថាយហ្គឺយ 2 - 1  វិសាខា
  • 15-07-2021  វិសាខា 3 - 1  អង្គរថាយហ្គឺយ
  • 08-08-2020  វិសាខា 3 - 1  អង្គរថាយហ្គឺយ

Siem Reap Charity Cup 2021

  • 24-01-2021  អង្គរថាយហ្គឺយ 2 - 0 វិសាខា

កន្លែងស្វែងរក