សៀបរាម ប្រកួតជាមួយ វិសាខា

ថ្ងៃពុធ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ កីឡដ្ឋាន សៀមរាប

ចប់ការប្រកួត៖ ពួកយើង បានយកឈ្នះសៀមរាបអេហ្វស៊ី ៦-០

ក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង បានយកឈ្នះក្រុមសៀមរាបអេហ្វស៊ី ដោយលទ្ធផល ៦-០ ក្នុងជំនួបជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ។

ជំនួបបើកឆាកនេះ វគ្គទី១ ក្រុមទាំងពីរ បានរក្សាលទ្ធផល ០-០ ប៉ុន្ដែចូលវគ្គទី២ ពួកយើងបានព្យាយាមដាក់សម្ពាធគូប្រកួត រហូតរកបាន ៦គ្រាប់ជាបន្ដបន្ទាប់ ក្នុងនោះកីឡាករ ស៊ិន កក្កដា រកបាន ២គ្រាប់ នៅនាទី៤៩ និងនាទី៨២ ខណៈប្រធានក្រុមរបស់យើង កែវ សុខផេង ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯង នៅនាទី៥៩, នាទី៨៤ និងនាទី៨៦ ។ រីឯ ១គ្រាប់ទៀត ធ្វើសម្រេចដោយកីឡាករ សារ ទី នៅនាទី៦៨ ។

សម្រាប់ជើងទី២ ពួកយើងនឹងត្រូវបើកទ្វារផ្ទះទទួលក្រុមសៀមរាបអេហ្វស៊ីវិញម្ដង នាថ្ងៃទី១០ ខែសីហាខាងមុខ នៅកីឡដ្ឋានព្រីនស៍ ៕

ចែករំលែកទៅកាន់បណ្តាយសង្គម

កន្លែងស្វែងរក